khmer eng
  • ឯកឧត្តម ទេព យុទ្ធី បានអញ្ជើញជួបសំណេះសំណាលជាមួយលោកស្រីនាយិកា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យ ជាស៊ីម អង្គរជ័យ ស្ថិតនៅក្នុងស្រុកអង្គរជ័យ ខេត្តកំពត
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អមដំណើរដោយលោកប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍សាខាកំពត និងអស់លោក លោកស្រី ជាសមាជិក សមាជិកាសមាគម បានអញ្ជើញជួបសំណេះសំណាលជាមួយលោកស្រីនាយិកា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យ ជាស៊ីម អង្គរជ័យ ស្ថិតនៅក្នុងស្រុកអង្គរជ័យ ខេត្តកំពត។

    ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកអំណោយមួយចំនួនដើម្បីផ្តល់ជូន ដូចខាងក្រោម ៖
    ១-សិស្សក្រីក្រចំនួន ២០នាក់ ក្នុងម្នាក់ៗទទួលបានរួមមាន អង្ករ ២០គីឡូក្រាម មី១កេស សៀវភៅ១០ក្បាល ប៊ិច៥ដើម ខ្មៅដៃ៥ដើម និងថវិកាចំនួន ២ម៉ឺនរៀល។
    ២-ចែកកង់ ១គ្រឿង ដល់សិស្សឈ្មោះ ភួង ពេជ្រ ភេទប្រុស ដោយសារគាត់គ្មានមធ្យោបាយធ្វើដំណើរមករៀន រស់នៅជាមួយជីដូនចាស់ជរា ជីវភាពជួបការលំបាក។
    ៣-ផ្តល់ជូនវិទ្យាល័យជាស៊ីមអង្គរជ័យរួមមាន ឈុតខោអាវកីឡាបាល់ទាត់២០ឈុត អាល់កុល៣០លីត្រ និងម៉ាស់២០ប្រអប់។
    ៤-ឧបត្ថម្ភក្រុមអាជ្ញាកណ្តាលបាត់ទាត់ថវិកាចំនួន ២០ម៉ឺនរៀល
    ៥-ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ១០កន្លែង សិក្សានៅវិទ្យាស្ថានតេជោសែនកំពត (សម្រាប់សិស្សក្រីក្រនៃវិទ្យាល័យ ជាស៊ីម អង្គរជ័យ)។

    បន្ទាប់មក ឯកឧត្តមក៏បានអញ្ជើញជាអធិបតីការប្រកួតកីទ្បាបាល់ទាត់មិត្តភាពរវាងក្រុមកីទ្បាបាល់ទាត់សមាគមរាជសីហ៍សាខាខេត្តកំពត និងក្រុមកីទ្បាបាល់ទាត់ The One Touch ខេត្តតាកែវផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក